រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់ប្អូនៗ ជាបេក្ខជនទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការសរសេរកិច្ចការឲ្យបានល្អ និងត្រឹមត្រូវតាមអ្វីដែលបានសិក្សាកន្លងមក ខ្ញុំសូមជូនពរប្អូនៗទាំងអស់ឲ្យបានទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរទៀតផង។ ថ្ងៃនេះផងដែរ ជាក្តីសង្ឃឹមរបស់ឪពុក ម្តាយគ្រប់ៗរូប ពួកគាត់រំពឹងយ៉ាងមុតមាំថាប្អូនៗពិតជាអាចឆ្លងផុត វិញ្ញាសារនេះ នឹងអាចបន្តការសិក្សានៅថ្នាក់ឧត្តមបន្តទៀត ដើម្បីយកចំណេះដឹងមកបម្រើសង្គម ព្រមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារ៕

ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ December 26, 2021

អត្ថបទទាក់ទង