រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមអមដំណេីរ​ ឯកឧត្តម​ កែវ​ អ៊ូលី​ ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​ ក្រសួងផែនការ​ និង​ ឯកឧត្តម​ ឈួរ​ សុបញ្ញា​ ប្រធាននាយកដ្ឋានសុខមាលភាពសង្គ​ម​ នៃក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បទា​ ចុះមកតាមដានត្រួតពិនិត្យការសម្ភាសន៍គ្រួសារក្រីក្រឡេីងវិញចំនួន​ ២០គ្រួសារ​ ដោយប្រេីប្រាស់​តាប្លេត​ (App OD ID-Poor) នៅភូមិ៤​ សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍​​ ៤រោច​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២១​

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមអមដំណេីរ​ក្រុមការងារ​ក្រសួងផែនការ​ និង​ ក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនិតិសម្បទា​ ចុះមកតាមដានត្រួតពិនិត្យការសម្ភាសន៍គ្រួសារក្រីក្រឡេីងវិញចំនួន​ ២០គ្រួសារ​ ស្ថិតនៅភូមិ៤​ សង្កាត់ដងទង់ដោយប្រេីប្រាស់​តាប្លេត​ (App OD ID-Poor)​ និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល​ ធ្វេីការវាយតម្លៃគុណភាព​ សុក្រឹត្យភា​ពទិន្នន័យ​ ដេីម្បីធ្វេីការកែលម្អរលទ្ធភាពបច្ចេកទេស​ ពង្រឹងការអនុវត្ត​ សមត្ថភាព​ គុណភាពអ្នកប្រេីប្រាស់តាប្លេត​ (Tablet) តាមរយៈ​ App OD ID-Poor​ ​ដោយមានការអញ្ជេីញចូលរួម÷

១-ឯកឧត្តម​ កែវ​ អ៊ូលី​ ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​ ក្រសួងផែនការ​ និងសហការី

២-លោក​ ឈួរ​ សុបញ្ញា​ ប្រធាននាយកដ្ឋានសុខមាលភាពសង្គម​នៃក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បទា​ និងសហការី

៣-លោក​ប្រធានមន្ទីរផែនការខេត្ត​ និងសហការី

៤-តំណាងមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បទាខេត្ត

៥-តំណាងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ

៦-សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់​ ចៅសង្កាត់​ ស្មៀន​ និងអ្នកពាក់ព័ន្ធនៅក្នុងសង្កាត់។

អត្ថបទទាក់ទង