រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់ក្រុមប្រឹក្សាឃុំ នៅសាលាឃុំត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២.០០ នាទី រសៀល រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង ក្រោមការដឹកនាំរបស់លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ ដែលមានសមាសភាពចូលរួម: ក្រុមប្រឹក្សាឃុំចំនួន ០៥ រូប ជំនួយការរដ្ឋបាលឃុំ លោកមេភូមិ នាយកសាលាបឋមទាំង២ មេប៉ុស្តិ៍នគបាលរដ្ឋបាល សរុបចំនួន ០៩ នាក់ ស្រី ០១ នាក់។ *របៀបវារៈប្រជុំ៖

១.ពិនិតកូរ៉ុម

២.ពិនិត្យ និងអនុម័តរបៀបវារ:

៣.ពិនិត្យ និងអនុម័តកំណត់ហេតុការប្រជុំខែមុន

៤.ពិនិត្យ និងអនុម័តសេចក្ដីព្រៀងរបាយការណ៍ប្រចាំខែ

៥.បញ្ហាផ្សេងៗ

៦.ផែនការអនុវត្តបន្ត

៧.បិទអង្គរប្រជុំ

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង