រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធពីចម្ងាយ(Zoom)

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោក ឃួន ង៉ុយ អនុប្រធានការិយាល័យផែនការនិងគ្រប់គ្រងជំនួយបានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការពង្រឹងប្រសិទ្ធភាពក្រុមការងារបច្ចេកទេសចម្រុះវិស័យថ្នាក់រាជធានី ខេត្ត តាមប្រព័ន្ធពីចម្ងាយ (Zoom Meeting) ដោយមានសមាសភាពអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ នាយកដ្ឋានផែនការ និងគោលនយោបាយអប់រំ ថ្នាក់ដឹកនាំ មន្ទីរ និងថ្នាក់ដឹកនាំការិយាល័យផែនការនិងគ្រប់គ្រងជំនួយទូទាំង ២៥ រាជធានីខេត្តសរុបអ្នកចូលរួមប្រមាណ ១០០ នាក់។គួរបញ្ជាក់ផងដែរថាវគ្គសិក្ខាសាលានេះប្រព្រឹត្តទៅមានរយៈពេល ពីរថ្ងៃគឺចាប់ពីថ្ងៃចន្ទ ១រោច ដល់អង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០២១។(ដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង