រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិន ចន្ថា អភិបាលរងស្រុកថ្មបាំងបានចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណង់រឹង និងស្ថានីយប្រព្រឹត្តិកម្ម​ទឹកកង្វក់ថ្មីនៅខេត្តព្រះសីហនុ

លោកស្រី លិន ចន្ថា អភិបាលរងស្រុកថ្មបាំងបានចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅទីលានទុកដាក់សំរាម សំណង់រឹង និងស្ថានីយប្រព្រឹត្តិកម្មទឹកកង្វក់ថ្មីនៅខេត្តព្រះសីហនុពីថ្ងៃទី ២០ ដល់ ២១ ធ្នូ ឆ្នាំ ២០២១។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការស្វែងយល់នូវបទដ្ឋានបច្ចេកទេសក្នុងការប្រតិបត្តិការទីលាន ព្រមទាំងការគ្រប់គ្រង ការប្រមូល និងការដឹកជញ្ជូន ការទុកដាក់សំរាម សំណល់រឹង និងការធ្វើប្រព្រឹត្តកម្មទឹកកង្វក់ ដោយមានការធ្វើបទបង្ហាញពីក្រុមហ៊ុនប្រមូលសំរាមនៅក្រុងព្រះសីហានុ (KSWM) ក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ (GAEA) ក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ (MIZUDA) និងក្រុមហ៊ុនព័ត៌មានវិទ្យា (LUMA) ជូនមន្ទីរបរិស្ថានរាជធានី ខេត្ត និងបណ្តាខណ្ឌ ក្រុង ស្រុកនៃរាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង