លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការនិមន្តអញ្ជើញចូលរួមពី លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះមេគណគណៈមហានិកាយខេត្តកោះកុង ព្រះបាឡាត់គណ ព្រះធម្មធរគណ ព្រះលេខាគណ និងព្រះគ្រូគណៈមេប្រយោគ គណៈកម្មការអនុរស្ស បានអញ្ជើញបើកវិញ្ញាសាប្រឡង និងនាំយកថវិកាលោកជំទាវអភិបាលខេត្ត និងស្វាមី ប្រគេនជូនគណៈកម្មការរៀបចំការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២០-២០២១ និងសូមគោរពប្រគេនជ័យសិរី ដល់បេក្ខសមណៈសិស្សឱ្យទទួលបាន ជោគជ័យក្នុងការប្រឡងយកវិញ្ញាបនបត្រ។ ស្ថិតនៅមណ្ឌលប្រឡងវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ១៥ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
December 19, 2021