រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យង្អែកខេត្តកោះកុង មានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត( CME )ប្រចាំសប្តាហ៍ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អ៊ុំ វ័ណធារ៉ា អំពីប្រធានបទ៖ ព័ត៌មានអំពីសារធាតុញៀន និងផលប៉ះពាល់ ករណីសិក្សាគ្លីនិកមួយនៃការញៀនស្រា

មន្ទីរពេទ្យង្អែកខេត្តកោះកុង មានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អ៊ុំ វ័ណធារ៉ា អំពីប្រធានបទ៖
⁃ ព័ត៌មានអំពីសារធាតុញៀន និងផលប៉ះពាល់
⁃ ករណីសិក្សាគ្លីនិកមួយនៃការញៀនស្រា។

ការបណ្តុះបណ្តាលធនធានមនុស្ស គឺបេសកកម្មមួយដ៏សំខាន់ក្នុងចំណោមបេសកកម្មទាំង៧របស់មន្ទីរពេទ្យ ដើម្បីចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ក្នុងគោលដៅបង្កើនគុណភាព និងប្រសិទ្ធភាពនៃការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាទីទំនុកចិត្តដល់ប្រជាពលរដ្ឋ។

ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ December 17, 2021

អត្ថបទទាក់ទង