ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំប្រជុំកិច្ចសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងលោក លោកស្រីនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន ៖
១/ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២/របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការ អនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៤/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងទិសដៅបន្តរបស់រិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង
៦/របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១
៧/បញ្ហាផ្សេងៗ
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ December 16, 2021





































