រសៀលថ្ងៃព្រហស្បតិ៍ ១២កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក ហួ ងី អនុប្រធានមន្ទីរ តំណាងអោយលោកប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោម អធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកតំណាងស្នងការខេត្ត តំណាងពន្ធនាគារខេត្ត និងលោក លោកស្រី តំណាងទីចាត់ការចំណុះ សាលាខេត្ត។
ដំណើរការនៃកិច្ចប្រជុំ បានប្រព្រឹត្តិទៅតាមរបៀបវារៈសំខាន់ៗ ចំនួន០៨ និងមានការជជីកសួរដេញដោលក្នុងរបៀបវារៈនីមួយៗ ដោយសមាជិក ក្រុមប្រឹក្សាខេត្ត និងមានការបកស្រាយលម្អិតពីតំណាងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធនឹងសំនួររបស់សមាជិកក្រុមប្រឹក្សាខេត្ត។