រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ផៃវង្ស ជំទប់ទី១ ឃុំត្រពាំងរូង បានចុះធ្វើវេទិការផ្សព្វផ្សាយស្តីអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច នៅភូមិកោះក្នុងក្នុង ឃុំត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក អន ផៃវង្ស ជំទប់ទី១ ឃុំត្រពាំងរូង បានដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិកោះកុងក្នុង និង កម្លាំងប្រជាការពារ ចុះធ្វើវេទិការផ្សព្វផ្សាយស្តីអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច នៅភូមិកោះក្នុងក្នុង ឃុំត្រពាំងរូង ដោយ:

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

២.ផ្សព្វផ្សាយអំពីគ្មានអំពើអាណាចារ្យជួញដូរស្ត្រីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារពាក់ព័ន្ធនិងយេនឌ័រ

៣.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩

៥.ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទ។ មានប្រជាពលរដ្ឋចូលរួមសរុប ២០នាក់ ស្រី ១០នាក់។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង