លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួលលើការអនុវត្តការងាររបស់រដ្ឋបាលស្រុកថ្មបាំង ជាមួយនឹងអង្គការសម័្ពន្ធមិត្តសត្វព្រៃ ចំនួន ០២(ពីរ)គម្រោង រួមមាន÷
១. ការបោះបង្គោលព្រំដីប្រើប្រាស់របស់ប្រជាពលរដ្ឋ និងតំបន់ការពារធម្មជាតិ ក្នុងឃុំឫស្សីជ្រុំ
២. ការសាងសង់ផ្លូវក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង ៣១គីឡូម៉ែត្រ តភ្ជាប់ពីឃុំថ្មដូនពៅ-ឃុំជីផាត។
ក្រោមការសម្របសម្រួល ជាលទ្ធផល សម្រេចបានដូចខាងក្រោម÷
-អង្គការសម័្ពន្ធមិត្តសត្វព្រៃ នឹងបន្តការសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំពាក់ព័ន្ធ គាំទ្រលើដំណើរការបោះបង្គោលព្រំដីប្រើប្រាស់របស់ប្រជាពលរដ្ឋ និងតំបន់ការពារធម្មជាតិ ក្នុងឃុំឫស្សីជ្រុំ
-ការសាងសង់ផ្លូវក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង ៣១គីឡូម៉ែត្រ តភ្ជាប់ពីឃុំថ្មដូនពៅ-ឃុំជីផាត នឹងត្រូវលើកយកមកពិភាក្សាបន្ត។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធ និងភាគីអង្គការ បន្តកិច្ចសហការល្អ ក្នុងគោលបំណងរួមដើម្បីធានានូវចីរភាព នៃការអភិរក្ស និងការអភិវឌ្ឍ៕
ថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ December 15, 2021