ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត និង លោក ប៊ុត ហ៊ន អនុប្រធានមន្ទីរផែនការខេត្តបានអញ្ជេីញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ Zoom Online អំពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងបង្កើតកំពង់ផែ (អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ) នៅខេត្តកោះកុង។