រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូតុមសាគរ នឹងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការី ចូលរួមពិធីផ្សព្វផ្សាយជាមូលដ្ឋាន​ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា​ សាខាខេត្តកោះកុង ប្រចាំវិទ្យាល័យថ្មស ចំនួន​ ២៥នាក់ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកបូទុមសាគរ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅភូមិថ្មស ឃុំថ្មស

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូតុមសាគរ នឹងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការី ចូលរួមពិធីផ្សព្វផ្សាយជាមូលដ្ឋាន​ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា​ សាខាខេត្តកោះកុង ប្រចាំវិទ្យាល័យថ្មស  ចំនួន​ ២៥នាក់ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកបូទុមសាគរ  ជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសារគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ក្នុងឱកាសនោះលោកជំទាវប្រធានបានពាំនាំប្រសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

    លោកជំទាវប្រធានបានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

" ៣កុំ ៣ការពារ ២ចូលរួម"៖

- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារៈដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរ

-ត្រីខ ១យួ អំបិល១កញ្ចប់ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ

អំណោយរបស់សាខាបន្ថែមរួមមាន៖

-ភួយ ១ 

-ម៉ាស់ ៥សន្លឹក និងជែល ១ដប និងថវិកា ចំនួន50,000រៀលក្នុងម្នាក់ៗ

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

December 14, 2021

អង្គរវត្ត ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ណពិភពលោក (Angkor Wat recognized as UNESCO's World Heritage List)

កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (Cambodia became a member of the United Nations)

អត្ថបទទាក់ទង