ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម រួមសហការជាមួយមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកស្រែអំបិល និងអង្គការសង្រោះកុមារប្រចាំខេត្តកោះកុង បានចុះត្រួតពិនិត្យតាមដានកសិករគម្រោងស្ទៀរ ដើម្បីពង្រីកផលិតកម្មកសិកម្ម បានចំនួន ០៨គ្រួសារ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង