/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំពាមក្រសោប និងគណៈកម្មការ សមាជិកសហគមន៍នេសាទពាមក្រសោប ស្តីពីដំណើរការនៃការរៀបចំធនាគារក្តាមសេះ និងចែកសម្ភារៈមួយចំនួនដល់ក្រុមការងារល្បាតក្នុងសហគមន៍នេសាទ

ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ 

មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប សហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល ចំនួន ០២រូប បានជួបប្រជុំពិភាក្សាជាមួយឃុំពាមក្រសោប និងគណៈកម្មការ សមាជិកសហគមន៍នេសាទរដ្ឋបាលឃុំពាមក្រសោប ស្តីពីដំណើរការនៃការរៀបចំធនាគារក្តាមសេះ និងចែកសម្ភារៈមួយចំនួនដល់ក្រុមការងារល្បាតក្នុងសហគមន៍នេសាទ ឃុំពាមក្រសោប ក្រោមអធិបតីភាពលោកស្រី នាង គុន មេឃុំពាមក្រសោប ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០២នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ដួង ភឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មបាំង