ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ស្ថិតនៅចំណុចភូមិត្រពាំង និងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ នោះគឺ៖
-ខ្សែទី១៖ មានបណ្តោយប្រវែង ៨០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល។
-ខ្សែទី២៖ មានបណ្តោយប្រវែង ៤១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល។
ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ ព្រមទាំងប្រជាពលរដ្ឋដែលទទួលផល។
__
ប្រភព: ឡូ រដ្ឋា