/ / /

វេលាម៉ោង ១១:៣០នាទីព្រឹក ក្រោយពីបានបញ្ចប់ពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅឃុំកណ្ដោល រួច ដោយមានការស្នើសុំពីប្រជាពលរដ្ឋ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក កែវ នីបូរ៉ា អភិបាលរងស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ ឃុំកណ្ដោល បានចុះពិនិត្យទីតាំងដីដែលមានទំនាស់ច្រកផ្លូវចេញ-ចូលដែលរ៉ាំរ៉ៃជាយូរណាស់មកហើយ រវាងលោក មុច សាំ លោកស្រី ប៊ុន វឿន នៅរឿងផ្លូវចេញ-ចូល ដើម្បីធ្វើការសម្របសម្រួល លោក អភិបាលស្រុក បានឲ្យម្ចាស់ដីទាំងសងខាងយកប្លង់ដីមកពិនិត្យមើល និងធ្វើការដោះស្រាយជូន

វេលាម៉ោង ១១:៣០នាទីព្រឹក ក្រោយពីបានបញ្ចប់ពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅឃុំកណ្ដោល រួច ដោយមានការស្នើសុំពីប្រជាពលរដ្ឋ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក កែវ នីបូរ៉ា អភិបាលរងស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ ឃុំកណ្ដោល បានចុះពិនិត្យទីតាំងដីដែលមានទំនាស់ច្រកផ្លូវចេញ-ចូលដែលរ៉ាំរ៉ៃជាយូរណាស់មកហើយរវាងលោក មុច សាំ លោកស្រី ប៊ុន វឿន នៅរឿងផ្លូវចេញ-ចូល ដើម្បីធ្វើការសម្របសម្រួល លោក អភិបាលស្រុក បានឲ្យម្ចាស់ដីទាំងសងខាងយកប្លង់ដីមកពិនិត្យមើល និងធ្វើការដោះស្រាយជូន ដោយមានការពន្យល់ នឹងបកស្រាយទៅតាមផ្លូវច្បាប់ ហើយយកប្លង់ជាគោលភាគីទាំងសងខាងបានយល់ព្រមឯកភាពទៅលើការសម្របសម្រួល របស់លោក អភិបាលស្រុក នឹងធ្វើការវាស់វែងកំណត់ទីតាំងព្រំដី កំណត់ទីតាំងច្រកផ្លូវចេញ-ចូលដែលមានទទឹង ៣,៦៤ម៉ែត្រ ជម្រៅរហូតព្រំដីភាគីដែលមានទីតាំងដីនៅខាងក្រោយ ។ ក្រោយពីធ្វើការសម្របសម្រួលស្រុះស្រួលគ្នារួមមកភាគីទាំងសងខាងមានភាពរីករាយព្រមទទួលយកនៅការដោះស្រាយរបស់អាជ្ញាធរ ដែលស្ថិតនៅចំណុចក្អែកទឹក ភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================== 

ថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១

ខែធ្នូ 10, 2021

ទិវា សិទ្ធិ មនុស្ស អន្តរជាតិ (Human Rights Day)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកថ្មបាំង/
    27/03/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈស្រុកថ្មបាំង អញ្ជើញសំណេះសំណាលជាមួយកីឡាករ និងកីឡាការិនីបាល់ទាត់ និងបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករ និងកីឡាការិនី

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ