រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១

អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១

ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឱ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។

គួររំលឹកថា របបប្រល័យពូជសាសន៍ប៉ុលពត បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បាត់បង់សិទ្ធិសេរីភាព និងអ្វីទាំងអស់សូម្បីតែសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន សិទ្ធិបញ្ចេញមតិ យោបល់ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ធិប្រកបការងារជាដើម..។ល។

ក្រោយពេលប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ សិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ធិសេរីភាពដែលយើងទទួលបានទាំងអស់នេះ យើងត្រូវតែគោរពឱ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ ។

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលជនខេត្តកោះកុង សូមប្តេជ្ញាចិត្តបន្តរក្សាសាមគ្គីគ្នា រួបរួមគ្នាការពារសន្តិភាព និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿង។

អត្ថបទទាក់ទង