រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានអញ្ជើញជាគណអធិបតី ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១ នៅវត្តពោធិរង្សី ហៅវត្តកណ្តាល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានអញ្ជើញជាគណអធិបតី ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១ នៅវត្តពោធិរង្សី ហៅវត្តកណ្តាល។

ទិវានេះមានការចូលរួមសហការពីគណកម្មការសិទ្ធិមនុស្សកម្ពុជា អាជ្ញាធរស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ហើយប្រជាពលរដ្ឋ បានចូលរួមប្រមាណ ៣០០នាក់។ នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នេះ មានប្រជាពលរដ្ឋបានសួរសំណួរ ចំនូន១១សំណួរពាក់ព័ន្ធសិទ្ធិមុស្ស និងបញ្ហាដីធ្លី ក្នុងឱកាសនោះដែរគណកម្មការសិទ្ធិមនុស្សកម្ពុជា លោកអភិបាលរងខេត្ត លោកអភិបាលស្រុក និងលោកមេឃុំបានឆ្លើយនូវសំណួរទាំង១១ ជូនប្រជាពលរដ្ឋបានយល់ និងជ្រួតជ្រាបរួចរាល់៕

ថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ December 10, 2021

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Day)

អត្ថបទទាក់ទង