រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកនាយករងរដ្ឋបាល សូមឲ្យលោកប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ ឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាឲ្យបានសមស្របទៅ និងផែនការ ព្រមទាំងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាពេលខាងមុខ មួយវិញទៀតបងប្អូនទាំងអស់ ដែលតែងតែចូលរួមដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងកែសម្រួល របាយការណ៍ ធ្វើឲ្យរបាយការណ៍កាន់តែបានល្អប្រសើរ ទោះបីមានការខ្វះចម្លោះតិចតួច៕

ថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ December 10, 2021

អត្ថបទទាក់ទង