រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅវេលាម៉ោង ១.០០នាទី មានករណីអគ្គីភ័យឆាប់ឆេះនៅចំណុចគំនរសំរាមអេតចាយខាងក្រោយផ្សារស្រែអំបិលស្ថិតក្នុងភូមិស្រែអំបិល,ឃុំស្រែអំបិល

នៅវេលាម៉ោង ១.០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាប់ឆេះនៅចំណុចគំនរសំរាមអេតចាយខាងក្រោយផ្សារស្រែអំបិលស្ថិតក្នុងភូមិស្រែអំបិល,ឃុំស្រែអំបិល។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋលោកអធិកាបានដឹកនាំកម្លាំងផ្ទាល់ចុះពន្លត់បានទាន់ពេលវេលាដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាន០២គ្រឿងនិងរថយន្តដឹកទឹកតូចរបស់ប្រជាពលរដ្ឋចំនួន ០៥គ្រឿងដោយរថយន្តអគ្គីភ័យអធិការដ្ឋានមិនអាចចូលទៅដល់ទីតាំងកើតហេតុ(សាងទឹកដាក់ឡានតូច)។ក្នុងហេតុការណ៍អគ្គីភ័យឆេះនោះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ។

___
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង