លោក សុខ ចេង មេឃុំកោះស្ដេច បានអញ្ជើញចូលរួមជាគណៈអធិបតី ជាមួយនឹងក្រុមការងាររដ្ឋបាលជលផលថ្នាក់ជាតិ និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង ប្រជុំពិភាក្សាស្ដីពី ការរៀបចំបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងកំណត់បែងចែកប្រភេទកន្លែងផ្សេងៗគ្នាក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រមានដូចជា៖
១.កន្លែងអភិរក្សជលផល
២.កន្លែងការពារធនធានជលផល
៣.ដែនជម្រកសុវត្ថិភាព
៤.កន្លែងប្រើប្រាស់ច្រើនយ៉ាង
៥.កន្លែងជ្រមុជទឹកកំសាន្តបាតសមុទ្រ និងសិក្សាស្រាវជ្រាវ
៦.កន្លែងនេសាទសហគមន៍
ដោយមានការចូលរួមពីគណៈកម្មាការសហគមន៍នេសាទសម្រស់កោះស្ដេច អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនឯកជន ប្រតិបត្តិករទេសចរណ៍ ស្រ្តីតំណាងគ្រួសារ និងអ្នកនេសាទ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
………………………………………………...................................
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១
ប្រភព ជីប ជីវិន