រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង៩:៣០នាទីព្រឹក លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លី និងចុះពិនិត្យទីតាំងជាក់ស្តែង ស្ថិតនៅក្នុងភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

វេលាម៉ោង៩:៣០នាទីព្រឹក លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី និងចុះពិនិត្យទីតាំងជាក់ស្តែង ស្ថិតនៅក្នុងភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ក្រោយពីបានប្រជុំពិភាក្សាគ្នារួចមក ភាគីទាំងពីរមិនបានយល់ព្រមឯកភាពគ្នា ដូចនេះលោកប្រធានអង្គប្រជុំ និងអញ្ជើញភាគីដែលពាក់ព័ន្ធទីតាំងទំនាស់ ទៅរដ្ឋបាលស្រុក រៀបចំនិតិវិធីដោះស្រាយសម្របសម្រួលបន្ត។

ចំពោះទីតាំងដីនោះ គឺទុកជាដីទំនាស់ មិនអនុញ្ញាតឲ្យភាគីណាមួយមកធ្វើអីនៅលើទេ រងចាំការសម្របសម្រួលដោះស្រាយរួចរាល់សិន ដោយឡែក ផ្ទះដែលបានសាងសង់រួចនឹងត្រូវរុះរើចេញវិញ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

December 7, 2021

អត្ថបទទាក់ទង