/ / /

ការអប់រំសុខភាពអំពី”មាតុភាពគ្មានគ្រោះថ្នាក់” របស់មន្ត្រីផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ការអប់រំសុខភាពអំពី”មាតុភាពគ្មានគ្រោះថ្នាក់” របស់មន្ត្រីផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ក្រៅពីការថែទាំ ព្យាបាល នៅតាមផ្នែកនីមួយៗនៃមន្ទីរពេទ្យតែងតែធ្វើការអប់រំសុខភាពដល់អ្នកជំងឺ និងអ្នកកំដរជាប្រចាំ ដើម្បីចូលរួមបញ្ជ្រាបឱ្យពួកគាត់មានការយល់ដឹងពីបញ្ហាសុខភាព ការបង្ការជំងឺ/កត្តាដែលបង្ករឱ្យមានហានិភ័យដល់សុខភាព អត្ថប្រយោជន៍នៃការឆាប់មកទទួលសេវាថែទាំ ព្យាបាលនៅមន្ទីរពេទ្យឬនៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត និងការយល់ដឹងពីការថែទាំបន្តនៅតាមផ្ទះ…។ល។ ទាំងនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកឱ្យប្រជាពលរដ្ឋមានការយល់ដឹង ចេះថែរក្សាសុខភាព កាត់បន្ថយអត្រាឈឺនិងចំនួនដងការចូលសម្រាកពេទ្យ។ ការអប់រំសុខភាព​ ការលេីកកម្ពស់សុខភាពសាធារណៈ (Health Education, Health promotion) ​គឺបេសកម្មមួយដ៏សំខាន់មួយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមឆ្លើយតបទៅនឹងចក្ខុវិស័យរបស់មន្ទីរពេទ្យ គឺបំរើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព ដោយធ្វេីយ៉ាងណាឲប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា​ទាំងផ្លូវកាយ​ និងផ្លូវចិត្ត៕
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ December 6, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក