រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក​កោះកុង តំណាងលោកអភិបាល នៃគណៈអភិបាល​កោះកុង​ បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុក ចុះពិនិត្យ​ទីតាំងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ០៤គម្រោង ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុក​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​កោះកុង​ បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុក ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​ ចុះពិនិត្យ​ទីតាំងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ០៤គម្រោង ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដើម្បីពិនិត្យស្ថានភាពភូមិសាស្រ្ត ក្នុងការរៀបចំសាងសង់ផ្លូវចំនួនមួយខ្សែ ប្រវែង ៤ ៧១៣ម នឹងបន្តឆ្ពោះទៅកាន់ភូមិកោះអណ្ដែត។

សមាសភាពចូលរួមមាន​និងមានការចូលរួមពីក្រុមការងាររដ្ឋបាលសាលាខេត្តកោះកុង ក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង អាជ្ញាធរឃុំ ភូមិ និងតំណាងក្រុមហ៊ុនវិនិយោគអភិវឌ្ឍ។​

អត្ថបទទាក់ទង