រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពនិងថ្លែងអំណរគុណជូនចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនRoyal Group និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា៤.៥០០ដុល្លារអាមេរិក(បួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក)ជូនដល់រដ្ឋបាលស្រុកបូទុមសាគរ ដើម្បីយកមកទិញអំពូលសូឡា ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យចំនួន១០០ដើម សម្រាប់បំភ្លឺផ្លូវ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង។
រដ្ឋបាលស្រុកសូមគោរពជូនពរអ្នកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បុគ្គលិកក្រុមហ៊ុន សូមជួបប្រទះតែសេចក្តីសុខព្រមទាំងទទួលពរទាំងឡាយ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១
ខែធ្នូ 6, 2021