រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ប្រាក់ ភួងជំទប់ទី២ឃុំ បានដឹកនាំក្រុមការងាររបស់រដ្ឋបាលឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលភ្ញីមាស យកទ័យទានទៅចូលរួមបុណ្យសពឈ្មោះ ប៊ុត ហួច ភេទ ស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

តាមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ប្រាក់ ភួងជំទប់ទី២ឃុំ បានដឹកនាំក្រុមការងាររបស់រដ្ឋបាលឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលភ្ញីមាស យកទ័យទានទៅចូលរួមបុណ្យសពឈ្មោះ ប៊ុត ហួច ភេទ ស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ដែលបានទទួលមរណៈភាព ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋបាលឃុំបានពាំនាំយកទ័យទានដូចជា អង្ករ ៤០ គីឡូក្រាម ទឹកសុទ្ទ ២០យួរ ទឹកក្រូចដបធំ១ឡូរ ទឹកត្រី២ដប ទឹកសុីអុីវ១ដប ខ្លាញ់១ដបប៊ីចេង៣កញ្ចប់តូច អំបិល១កញ្ចប់ ស្ករសរ១កញ្ចប់ និងថវិការ១៥០០០០៛ ប្រគល់ជូនគ្រួសារសព ដើម្បីចំណាយធ្វើបុណ្យទៅតាមប្រពៃណី ក្នុងនោះក៍បានណែនាំពួកគាត់ត្រូវរក្សាគំលាត និងពាក់ម៉ាស់ បាញ់អាល់កុលឬលាងដៃនិងសាប៊ូជាប់ជាប្រចាំ។

ថ្ងៃអាទិត្យ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១

ប្រភព ជីប ជីវិន

អត្ថបទទាក់ទង