ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ធ្នូ ១៩៧៨ -២ធ្នូ ២០២១) នេះ លោក អន សុធារិទ្ធ អភិបាល និងជាប្រធានស.ស.យ.ក ស្រុកថ្មបាំងបានដឹកនាំសមាជិក សមាជិកា ចំនួន៨១នាក់ ស្រី១៥នាក់ សហការជាមួយសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ដាំកូនឈើនៅក្នុងបរិវេណសាលារៀនអនុវិទ្យាល័យ ឃុំប្រឡាយ ក្នុងគោលបំណងបង្កើតចលនាដាំកូនឈើឱ្យកាន់តែផុលផុស បង្កើនគម្របបៃតង និងជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន និងធនធានធម្មជាតិ បណ្តុះស្មារតីប្រជាពលរដ្ឋ យុវជន ឱ្យចេះស្រឡាញ់ និងគោរពបរិស្ថាន ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើទាំងអស់គ្នាសម្រាប់ជាផលប្រយោជន៍ប្រកបដោយចីរភាព។
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១