/ / /

រដ្ឋបាលខេត្តកោះកុង ចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅខេត្តព្រះសីហនុ (វីដេអូអនឡាញ)

ខេត្តព្រះសីហនុ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ តាមវីដេអូអនឡាញ ដែលរៀបចំដោយក្រសួងបរិស្ថាន និងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋបាលខេត្តព្រះសីហនុ ។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) ស្ថិតក្រោមប្រធានបទ “បង្កើតទសវត្សន៍ថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច” និងមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
• សុន្ទរកថាគន្លឹះរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (តំណាង)
• បទបង្ហាញទី១៖ ការលើកកម្ពស់អភិបាលកិច្ចឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពក្នុងដំណើររហូតដល់ឆ្នាំ២០៣០
• បទបង្ហាញទី២៖ ការវិនិយោគលើហិរញ្ញវត្ថុសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ
• បទបង្ហាញទី៣៖ ការផ្តល់អំណាចដល់អ្នកវិទ្យាសាស្ត្រវ័យក្មេង និងលើកកម្ពស់ការច្នៃប្រឌិតក្រោមទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្ររបស់អង្គការសហប្រជាជាតិ
• ការបង្ហាញអំពីវប្បធម៌ប្រទេសកម្ពុជា
• សន្និដ្ឋាន និងអនុសាសន៍
• ការប្រកាសប្តូរវេនសម្រាប់ការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤

រូបភាពពីក្រសួងបរិស្ថាន និងក្រុមការងាររដ្ឋបាលខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។