/ / / / /

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយមានការផ្តួចផ្តើមដ៏ខ្ពង់ខ្ពង់របស់លោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹងនាំសាលាខេត្ត ក្នុងការចូលរួមរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ឱ្យមានភាពស្រស់បំព្រងក្នុងបរិវេណសាលាខេត្តកោះកុងនូវជំហានទី១ មុននឹងឈានទៅរៀបចំប្រកួតប្រជែងរវាងសាលាខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់នៅទូទាំងខេត្តកោះកុងជាជំហានបន្ទាប់នៅដើមខែមករា ឆ្នាំ២០២២

រដ្ឋបាលខេត្ត នឹងរៀបចំការប្រឡងប្រណាំង “សួនច្បារស្អាត” ដែលរៀបចំ តុបតែង និងថែទាំដោយទីចាត់ការ អង្គភាព និងផ្នែកនីមួយៗចំណុះសាលាខេត្ត និងត្រូវបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង ក្នុងគោលបំណងបំផុសឱ្យមានការចូលរួមរៀបចំ បង្កើតនូវសួនបៃតង និងការស្រឡាញ់បរិស្ថាន ព្រមទាំងធនធានធម្មជាតិ ដែលមានស្រាប់នៅក្នុងបរិវេណសាលាខេត្តកោះកុង តាមរយៈការរៀបចំ តុបតែលម្អរ និងដាំនូវពូជផ្កា រុក្ខជាតិផ្សេងៗដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត។

បញ្ជាក់៖ ការផុសទទួលការ Like ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នឹងបិទការទទួល Like នៅថ្ងៃទី២០ ធ្នូ ២០២១ វេលាម៉ោង ១៨ : ០០ នាទីរសៀល។

ចំពោះរូបថតសួនច្បារដែលមានការចូលចិត្តច្រើន ” Like” នឹងទទួលបានរង្វាន់លើកទឹកចិត្តពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលចូលចិត្ត និងគាំទ្ររូបភាពរបស់ទីចាត់ការ អង្គភាព និងផ្នែកណាមួយនៃរូបភាពខាងលើ សូមមេត្តាចុច Like ។

សូមអរគុណ!!!

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    25/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចុះពិនិត្យ​ភូមិសាស្រ្តមួយចំនួន​ នៅក្នុងស្រុកកោះកុង​ ខេត្តកោះកុង​

  • មន្ទីររ៉ែ និងថាមពល/
    25/03/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន និងចុះពិនិត្យស្ថានីយទឹកស្អាត របស់ស្នាក់ការរដ្ឋាករទឹកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/03/2026

    លោក លី ច័ន្ទរាសី អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយ សំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD)ស្រែអំបិល

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ​នារី​ និងកុមារ​ (គ.ក.ន.ក) លេីកទី៤៤

  • រដ្ឋបាលស្រុកថ្មបាំង/
    25/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១តំណាងឱ្យលោកមេឃុំជីផាត ជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៥អាណត្តិទី៥ ប្រចាំខែមីនា ឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់