ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក និងលោក លាវ ប៊ុនថុន នាយសង្កាត់រដ្ឋបាលព្រៃឈើឬស្សីជ្រុំ សហការជាមួយក្រុមការងារផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចុះដកបង្គោលបោះហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ស្ថិតក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយខុសច្បាប់ នៅតាមបណ្តោយដងព្រែកអណ្តូងទឹក ត្រង់ចំណុចនិយាមកា (៣៣៤១៤៤; ១២៣៦៩២៣) ភូមិសាស្ត្រភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានធ្វើការដកបង្គោលបេតុង បានចំនួន ១៥ដើម និងដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក។ មន្ត្រីចូលរួមសរុបចំនួន ០៦នាក់ ក្នុងនោះមន្រ្តីរដ្ឋបាលព្រៃឈើអណ្តូងទឹកចំនួន ០៣នាក់ មន្រ្តីរដ្ឋបាលជលផលបូទុមសាគរ ចំនួន ០២នាក់ តំណាងសហគមន៏នេសាទ ចំនួន ០១នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង