រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមសិក្ខាសាលា​ ស្តីពីការលេីកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ អង្គភាពថវិកា​ ថវិកាកម្មវិធី​ នីតិវិធីលទ្ធកម្មសាធារណៈ​ និងមុខងារសវនកម្មផ្ទៃក្នុង​ នៅទីរួមខេត្តកំពត។

ថ្ងៃចន្ទ-អង្គារ​ ១០-១១រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​២៩-៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២១

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមសិ​ក្ខាសាលា​ ស្តីពីការលេីកកម្ពស់ការយល់ដឹងអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ អង្គភាពថវិកា​ ថវិកាកម្មវិធី​ នីតិវិធីលទ្ធកម្មសាធារណៈ​ និងមុខងារស​វនកម្មផ្ទៃក្នុង​ ក្រោមអធិបតីភាព​ លោក​ មាន​ សុជាតិ​ អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ​ ក្រសួងផែនការ​ និងមានអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរផែនការ​ និងមន្ត្រីជំនាញទាំង១៣ខេត្ត​ កំពត​ ​ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ​ ស្វាយរៀង​ ​ កោះកុង ព្រះសីហនុ តាកែវ ក្រចេះ ស្ទឹងត្រែង មណ្ឌលគរី និង ខេត្តរតនៈគិរី។

សិក្ខាសាលានេះមានគោលបំណង​ ដេីម្បីរួមចំណែកធានាជោគជ័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការបន្តពង្រឹង សមត្ថភាពមន្ត្រីរាជការក្រោមឱវាទក្រសួងផែនការ។

អត្ថបទទាក់ទង