/ / /

ពិធីចែកអំណោយដល់ប្រជាជនដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

ថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
_««»»_

កោះកុង៖ លោក ហាន់ ចក់ ប្រធានការិយាល័យពាហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយដល់ប្រជាជនដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០គីឡូក្រាម, ទឹកត្រី១ដប ទឹកស៊ីអុីវ១ដប, ប្រេងឆា១ដប, ត្រីខកំប៉ុង២កំប៉ុង, មីចំនួន៥កញ្ចប់, ស្ករស១គីឡូក្រាម, អំបិលកន្លះគីឡូ, សរុបថវិកាចំនួន៦,០០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់សប្បុរសជននៅប្រទេសសឹង្ហបូរី តាមរយ:លោក យូ សុះម៉ូស្លីមុីន ប្រធានសមគមន៍មនុស្សធម៌ដារុលអាឃីរោះកម្ពុជា។
សមាសភាពចូល
-លោក លឹម ឌី ចៅសង្កាត់ដងទង់
-លោក សូឡៃម៉ាន ម៉ាស់មូត នាយកសាលាឥស្លាមខេត្តកោះកុង
-ក្រុមគណ:ចលនាសាសនិកអុីស្លាមខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/05/2026

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/05/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដូកអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/05/2026

    លោក​ ជា​ ច័ន្ទកញ្ញា​ អភិបាល​ នៃគណៈអភិបាលស្រុកស្រែអំបិល​ ដឹកនាំក្រុមការងារ​ការរៀបចំស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក​ ស្តង់លក់ម្ហូបអាហារ​ខ្មែរ និងវត្ថុអនុស្សាវរីយ៍​ របស់រដ្ឋបាលស្រុកស្រែអំបិល​ ដើម្បីអបអរសាទរពិធីសម្ពោធស្ដូបអនុស្សាវរីយ៍នយោបាយ​ឈ្នះ​ ឈ្នះ​ កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង បានចាត់ លោក យិន វណ្ណារិទ្ធ មន្ត្រីការិយាល័យគ្រប់គ្រងធនធានមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ សម្របសម្រួលដឹកជញ្ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ទៅចូលរួមពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    30/05/2026

    លោក ទុំ នី អភិបាលស្ដីទី និងនាយករដ្ឋបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦