លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំ ដើម្បីរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត សូមឱ្យសមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងពិនិត្យ និងកែសម្រួលលើផែនការឲ្យបានល្អបំផុត ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ព្រមទាំងគណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងពិធី ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីទាំងមូល ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ធានា និងបង្ការទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសផ្សេងៗ។ មួយវិញទៀតគ្រប់អង្គភាពកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធ ក្នុងកិច្ចប្រតិបត្តិការនេះ ត្រូវសហការគ្នាឱ្យបានល្អ និងប្រើប្រាស់គ្រប់វិធានការជំនាញ មធ្យោបាយជំនាញ ដើម្បីធានាដល់កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព៕
ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ November 26, 2021