រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោក និងព្រំដែនទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោក និងព្រំដែនទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា ក្រោមការដឹកនាំ ដ៏ ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ប្រទេសជាតិយើង រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សង្គមបានល្អ ព្រមទាំងជម្រុញអោយមានការអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ។
ដោយឡែកទឹកដីកោះកុង ក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថេរភាពនយោបាយ ទទួលបាននូវការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ រដ្ឋបាលខេត្តកោះកុង រក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញមុខងារ តួនាទីរបស់ខ្លួនទទួលបានលទ្ឋផលខ្ពស់ ស្របតាម ច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ជាពិសេសបានផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ទទួលលទ្ឋផលល្អប្រសើរ។ មួយវិញទៀតកងកម្លាំងនគរបាល ក្នុងភូមិសាស្ត្រខេត្តកោះកុង ទាំងកងកម្លាំងការពារព្រំដែនគោក និងព្រំដែនទឹកទាំងអស់ បានឈរជើងយ៉ាងរឹងមាំ ក្នុងការរក្សា ការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរ ។ ចំពោះកិច្ចការថែរក្សា ការពារសុខមាលភាព ជូនប្រជាពលរដ្ឋ មកដល់ពេលនេះ នៅ ទូទាំងខេត្តកោះកុង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បាន ប្រមាណ ៩៣.៧៣ ភាគរយ ប្រៀបធៀបនឹងចំនួនប្រជាជន និងកងកម្លាំងទាំងអស់ក្នុងខេត្ត ១៣៦,៣២០ នាក់។ ទន្ទឹមនឹងលទ្ធផលដ៏ល្អប្រសើរ ដែលបានការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងការខិតខំរបស់សម្តេចពិជ័យសេនា រួមជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងនៃដំណើការ ចាក់វ៉ាក់សាំង ខេត្តកោះកុងក៏មាន អ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ៥,៩៥៩ នាក់ អ្នកដែលបានជាសះស្បើយពីជំងឺ ចំនួន ៥,៨៧០ នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣០ នាក់ ហើយក៏មានអ្នកស្លាប់ ចំនួន ៥៩ នាក់ផងដែរ (គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកានេះ)។ លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ជ្រាបថា ជារៀងរាល់ឆ្នាំ ក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមហ៊ុនដៃគូសម្ព័ន្ធភាព តែងតែ បាននាំយក នូវអំណោយ ជាសម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភ ដល់ កងកម្លាំងនគរបាល វរសេនាតូចលេខ ៨២៧ ការពារព្រំដែនគោក និងវរសេនាតូច លេខ ២៦៩ ការពារព្រំដែនទឹក។ ទាំងនេះ ជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងការគិតគូរ យកចិត្ត ទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងលើកទឹកចិត្ត ពីសមរភូមិក្រោយ ចំពោះកងកម្លាំងនគរបាល របស់យើងទាំងអស់ ដែលបានការពារ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ហើយលោកជំទាវអភិបាលខេត្តក៏សូមចូលរួមឧបត្ថម្ភគាំទ្រ នូវ ថវិកា ចំនួន ៧ លានរៀលផងដែរ៕
ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ November 26, 2021

អត្ថបទទាក់ទង