រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ​ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរបស់រាជធានី-ខេត្ត​ ឆ្នាំ២០១៩។

ព្រឹកថ្ងៃពុធ​ ៥រោច​ ខែកត្តិក​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២១

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ និងលោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួម​សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ​ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរបស់រាជធានី-ខេត្ត​ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងផែនការ​ និងសមាសភាពអមគណៈអធិបតី​ ឯកឧត្តម​ សូ​ ជុងហួរ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ ព្រមទាំងមានសមាសភាពចូលរួម​ ប្រធានមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត​ និងមន្ទីរវិស័យអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

អត្ថបទទាក់ទង