លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានចាត់ប្រធានការិយាល័យ ព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គមរៀបចំភ្ជាប់បណ្តាញអនឡាញ(ZOOM) សម្រាប់បណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៦ និងបានពិនិត្យមើលការសិក្សារបស់អាចារ្យដែលបានចុះឈ្មោះមានចំនួន៣រូប។ នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ខែវិច្ឆិកា ឆ្នាំ២០២១។