រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២១

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ សេចក្ដីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខវិច្ឆិកា ឆ្នាំ២០២១
៥.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង