ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ ក្រោមការចង្អុលបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ សពឈ្មោះ ហ៊ុង ប៊ុនគ្រី ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ November 23, 2021