កោះកុង,ថ្ងៃអង្គារ ៤ រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ សុមុន្នី ប្រធានការិយាល័យអតីតយុទ្ធជន បានសហការជាមួយក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីចុះតាមដាន ត្រួតពិនិត្យ ជម្រុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងបានពិភាក្សាអំពីការប្រព្រឹត្តទៅ ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធី នៅក្នុងរដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ដែលសមាសភាពចូលរួមមាន មន្រ្តីនាយកដ្ឋានចំនួន ០៦រូប មន្ត្រីនៃមន្ទីរសង្គមកិច្ចខេត្ត ០១រូប មន្រ្តីទទួលបន្ទុកស្រុកកោះកុង ០១រូប និងមន្រ្តីរដ្ឋបាលឃុំ ០៤រូប ជាលទ្ធផលបានដឹងអំពីបញ្ហាប្រឈមរបស់មន្រ្តីទទួលបន្ទុកឃុំក្នុងការប្រើប្រាស់ App ដើម្បីប្រមូលទិន្នន័យទូទៅ និងបានអនុវត្តសម្ភាសន៍ជនមានពិការភាពចំនួន ០២នាក់ផងដែរ។