សាលាដំបូង និងអយ្យការអមមសាលាដំបូងខេត្តកោះកុង បានរៀបចំសែនក្រុងពាលី ដើម្បីសាងសង់អគាររដ្ឋបាលថ្មីមួយខ្នងទៀត ក្រោមអធិបតីភាពឯកឧត្តម មីន មករា ប្រធានសាលាដំបូង និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូង និងដោយមានការអញ្ជើញចូលរួម ពីលោកអនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី ប្រធាន អនុប្រធានការិយាលយ័ទាំង៤ និងមន្ត្រីសរុបទាំងអស់ប្រមាណជា ៦០នាក់។
ថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ November 22, 2021