រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បួងនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចអូរទ្រើងត្រឡាច

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតពោធិ៍បឹង បានធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានជួបប្រទះលបធ្វើអំពីស្បៃមងចំនួនពីរលប ដាក់នៅតាមអូរក្នុងតំបន់ការពារធម្មជាតិត្រង់ចំណុចនិយាមកា (370031-1266115) ភូមិសាស្ត្រអូរទ្រើងត្រឡាច ស្ថិតនៅក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ វត្ថុតាងក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការល្បាតពោធិ៍បឹងជាបណ្ដោះអាសន្ន ។

អត្ថបទទាក់ទង