ថ្ងៃសុក្រ ៨កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ស្តីពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខេត្តកោះកុង ក្រោមអធិបតីលោក លឹម សាវ៉ាន់ នាយករដ្ឋបាលខេត្ត។
កិច្ចប្រជុំមានគោលបំណង ដើម្បីធានាការបន្តគាំទ្រការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខេត្ត ដោយបញ្ចូលគម្រោងសកម្មភាពអាទិភាពនានា ពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ទីរផែនការ និង មន្ទីរកិច្ចការនារី ដើម្បីដាក់បញ្ចូលក្នុងផែនការ សកម្មភាព និងថវិកាឆ្នាំ២០២២ របស់ គ.ជ.អ.ប ដែលគ្រោងរៀបចំ ពិនិត្យ និងអនុម័តនាពេលខាងមុខ។