ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
លោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង និងក្រុមការងារ ASPIRE ថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំនួន ០២រូប បានចុះសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃបង្គាក្រៀម និងទីផ្សារដល់សមាជិកបណ្តុំអាជីវកម្មបង្គាក្រៀម ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក អិក កួន មេឃុំថ្មស ដែលមានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រី ១៨នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង