រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ រៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក មេភូមិតាមាឃ និងគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ បានផ្វព្សផ្សាយប្រកាសលេខ ៣១៩ ប្រក.កសក ស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតឲ្យធ្វើនេសាទក្នុងដែននេសាទសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា, សារាចរណែនាំលេខ ០២៧ សរណន.កសក ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០។ 

និងបានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ចំនួន ១១០ ខ្សែ ប្រវែង ៨៨០ ម៉ែត្រ  ជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២១នាក់ ស្រី ០១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង