ថ្ងៃពុធ 6កើត ដល់ថ្ងៃសុក្រ 8កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹង ថ្ងៃទី10-12 ខែវិច្ឆិកា ឆ្នាំ2021
មន្ដ្រីចំនួន 2រូប បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ច្បាប់ និងឯកសារ ក្បួន នីតិវិធីប្រតិបត្តិការរបស់មន្ដ្រី/ភ្នាក់ងារនគរបាលយុត្តិធម៌" ក្រោមអធិបតីភាព លោកស្រី ស ស៊ីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រី/ភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការជួយជនរងគ្រោះបានទាន់ពេលវេលា ព្រមទាំងបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមសរុបប្រមាណ 47រូប(ស្រី 40រូប) នៅទីរួមខេត្តកំពត។