រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការអនុញ្ញាតឱ្យបើកឡើងវិញនូវសាលាពុទ្ធិកសិក្សា និងការចុះពិនិត្យសាលាពុទ្ធិកសិក្សា

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុញ្ញាតឱ្យបើកឡើងវិញនៅសាលាពុទ្ធិកបឋមសិក្សានៅទូទាំងខេត្តកោះកុង ដែលបានប្រារព្ធនៅវត្តជលធីគិរីវ័ន ហៅវត្តឆ្អើត ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងមានការនិមន្តចូលរួមជាគណៈអធិបតីពីព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះបាឡាត់គណខេត្តកោះកុង និងមានការនិមន្ត និងអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរទទួលបន្ទុក ប្រធានការិយាល័យ គណៈគ្រប់គ្រងសាលា និងគ្រូពុទ្ធិក។

ក្រោយបញ្ចប់កិច្ចប្រជុំលោកប្រធានមន្ទីរ និងព្រះបាឡាត់គណ បានដឹកនាំមន្ត្រីក្រោមឱវាទពិនិត្យ និងសួរសុខទុក្ខសមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន និងបានផ្តាំផ្ញើឱ្យខិតខំប្រឹងប្រែងរៀនសូត្រ អោយអស់លទ្ធភាព ព្រមទាំងថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ។

អត្ថបទទាក់ទង