/ / /

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩.១១.១៩៥៣ – ៩.១១.២០២១ ) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩.១១.១៩៥៣ – ៩.១១.២០២១ ) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈ ថ្នាក់កិត្តិយស គណៈមហានិកាយ គណៈមហានិកាយ នៃព្រះរាជាណចក្រកម្ពុជា និងជាព្រះអនុគុណស្រុក, ព្រះឥន្ទសុវណ្ណណោ សៃ ភួងសុលីម ព្រះវិន័យធរ អនុគណស្រុក, ព្រះព្រហ្មបញ្ញោ សន ស៊ីណាត ព្រះធម្មធរ អនុគណស្រុក, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុធរ អនុគណស្រុក, លោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធាន មន្ត្រីរាជការ ការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុក យុវជនកាកបាទក្រហមស្រុក យុវជនកាយរឹទ្ធស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក និងប្រជាពលរដ្ឋ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការរំដោះប្រទេស ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិ នាំមកនូវសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ខួបលើកទី៦៨នាឆ្នាំនេះ ក៏ជាគម្រប់ខួប៩ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី ៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងអង្គមីទ្ទីងនេះដែរ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក បានជូនវត្ថុអនុស្សាវរីយ៍ និងថវិកា ដល់មន្ត្រីរាជការ ការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុក យុវជនកាកបាទក្រហមស្រុក យុវជនកាយរឹទ្ធស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក និវត្តន៍ជន និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមផងដែរ។

អង្គមីទ្ទីងទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។

___
ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    កម្មវិធី Drift Show ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា Koh Kong Calling ជាការចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រៅពីការរៀបចំកម្មវិធីកីឡា សិល្បៈកម្សាន្ត គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ក៏មានរៀបចំស្តង់ពិព័រណ៍រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែឧសភា ឆ្នាំ២០២៦នេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង កុំភ្លេចឈាងចូលទស្សនាកម្សាន្តទាំងអស់គ្នា។ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/05/2026

    ទីណា រ៉ាដេត អភិបាលស្ដីទីស្រុកស្រែអំបិល អញ្ជើញដឹកនាំការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំទាំង៦ ចូលរួមប្រជុំជាមួយគណៈប្រតិភូអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូលចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    28/05/2026

    លោក ប៉ែន វណ្ណា លោក អៀវ កុសល លោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក គង់ វាសនា ប្រធាន គ.ក.ស.ក ស្រុក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែឧសភា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ