លោក ឡុង ប៊ុណ្ណាត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តកោះកុង បានអញ្ចើញចូលរួមសិក្ខាសាលា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងការបើកវគ្គបណ្តុះបណ្តាលលម្អិតអំពីប្រព័ន្ធ SARMIS ជូនក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងនីតិបុគ្គលសាធារណៈ នៅថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៨:០០ នាទីព្រឹក តាមរយៈ Video Conference (Zoom)។