លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីរាជការរដ្ឋបាលស្រុក បាននាំយកត្រៃ និងបច្ច័យ ១.០០០.០០០រៀល របស់ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង និងលោកជំទាវ សួស បូណា ព្រមទាំងបុត្រ និងនាំយកត្រៃ និងបច្ច័យ ១.៥០០.០០០រៀល របស់រដ្ឋបាលស្រុក ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី និងបានថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងធម៌ទេសនា នៅវត្តរស្មីសាមគ្គីគិរីទ័ពជាង ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
____
ប្រភព: ឡូ រដ្ឋា